
ខេត្តកំពង់ស្ពឺ៖នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ អញ្ជើញចុះសួរសុខទុក ប្រជាពលរដ្ឋដែលមានកូនភ្លោះ៣នាក់ មានជីវភាពខ្វះខាត់ ជួបទុក្ខលំបាក ដែលប្ដីឈ្មោះ កែវ រស្មី និងប្រពន្ធឈ្មោះ រ៉ន ស្រីរ័ត្ន បច្ចុប្បន្នរស់នៅភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកនូវថវិកាចំនួន ២០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ ២បាវ,ទឹកសុទ្ធ ២កេះ,ទឹកក្រូច ២កេះ,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,ត្រីខ ១យួរ,កង់ ១គ្រឿង,ទឹកដោះគោ ៦កំប៉ុង,ខោទឹកនោម ៦ដុំ និងសម្ភារៈសិក្សាមួយចំនួនទៀតផងដែរ។
បន្ទាប់ពីបានទទួលនូវអំណោយដ៏ថ្លៃថ្លានេះផងដែរ ក្រុមគ្រួសារគាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ យ៉ាងក្រៃលែងឥតឧបមា និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងជួនពរជ័យដល់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕













